ទូរសព្ទ Nokia ជំនាន់ថ្មីដំបូងបង្អស់ដែលបំពាក់មុខងារពិសេសជាមួយនឹងអុបទិក ZEISS បង្ហាញពីទិដ្ឋភាព២ក្នុងពេលជាមួយគ្នាដោយការLive ផ្ទាល់ជាមួយបច្ចេកវិទ្យា Dual-Sight ព្រមទាំងភ្ជាប់មកជាមួយនូវ Nokia OZO spatial 360o audio ដែលនាំចូលដោយក្រុមហ៊ុន HMD Global។
Nokia 8 គឺជាស្មាតហ្វូន បំពាក់នូវមុខងារ 3យ៉ាង មុនគេបង្អស់លើពិភពលោក ក្នុងនោះរួមមានការសហការជាលើកដំបូងជាមួយ ក្រុមហ៊ុន ZEISS ក្នុងការផលិតកញ្ចក់កាកាមេរ៉ាអុបទិកដែលល្អដាច់គេ។ ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយបង្អស់ រួមទាំងសំបកអាលុយមីញ៉ូមដ៏ទាន់សម័យទាំងអស់នេះ ធ្វើឲ្យ Nokia 8 ក្លាយជាទូរសព្ទនាំមុខគេ ក្នុងចំណោមស៊េរីទូរសព្ទ័ Nokia ទាំងអស់ដែលបានផលិតឡើង។
លើសពី Selfie គឺ #Bothie : Nokia 8 បាននាំមកនូវបច្ចេកវិទ្យាថតវីដេអូ Dual-Sight មុនគេបង្អស់ ដែលអាចឲ្យអ្នកប្រើប្រាស់ Live ផ្ទាល់រាល់សកម្មភាពជាក់ស្ដែងចូលចូលក្នុងបណ្ដាញសង្គមនានា ដូចជា Facebook និងYouTube ផងដែរ។ បច្ចេកវិទ្យា Dual-Sight អាចឲ្យអ្នកប្រើប្រាស់ផ្ដិតយករូបភាព ឬ វីដេអូ បានពីកាមេរ៉ាមុខ និងកាមេរ៉ាក្រោយក្នុងពេលតែមួយ ដោយសកម្មភាពទាំងពីរនោះនឹងចេញជាផ្ទាំងរូបភាពពីរផ្គុំចូលគ្នានៅលើកញ្ចក់អេក្រង់ដ៏ល្អប្រណីត។
ជាមួយនឹងការចុចប៊ូតុងតែម្តង ទូរសព្ទ Nokia 8 ដែលជាទូរសព្ទដំបូងគេក្នុងលោកដែលមានសមត្ថភាព Live ផ្ទាល់ បានផ្តល់នូវបទពិសោធន៏ដ៏សំបូរបែបនិងប្លែកអស្ចារ្យ ដល់អ្នកដែលចូលចិត្តបង្កើតនូវអនុស្សាវរីយ៍ពិសេសៗជាមួយនឹងកាមេរ៉ាទូរសព្ទ។ ដោយគ្រាន់តែអ្នកប្រើម្រាមដៃប៉ះអេក្រង់តែប៉ុណ្ណោះ រូបភាពដ៏អស្ចារ្យមួយនោះនឹងត្រូវបានផ្តិតទុកក្នុងទូរសព្ទ Nokia 8 របស់អ្នក។ Nokia 8 ក៏ជាស្មាតហ្វូនដំបូងគេដែលបំពាក់នូវសំឡេង Nokia OZO Audio ដែលផ្តល់ឲ្យអ្នកប្រើប្រាស់នូវបច្ជេកវិទ្យាទំនើបដែលមាននៅក្នុងដៃរបស់អ្នកប្រើប្រាស់។ សំឡេង OZO spatial 360° ផ្តល់នូវសំឡេងដែលលាន់ឮរងំជាមួយវីដេអូកម្រិត 4K។ ប្រព័ន្ធស្រូបសំឡេង 360° audio ទំនើបចុងក្រោយរបស់ស្មាតហ្វូន Nokia 8 នឹងធ្វើឲ្យអ្នកប្រាកដថារាល់ការទស្សនាវីដេអូនៅក្នុងស្មាតហ្វូនរបស់អ្នក ធ្វើឲ្យអនុស្សាវរីយទាំងឡាយរបស់អ្នកនៅតែរស់រវើកជានិច្ច។
ជាមួយប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយបំផុតដែលមានសុវត្ថិភាព និងមានភាពងាយស្រួលក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំខែ ទូរសព្ទ័ Nokia 8 នឹងផ្តល់ជូនអ្នកនូវបទពិសោធនៃការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ Android យ៉ាងពិតប្រាកដ។
លោក Juho Sarvikas ប្រធានផ្នែកផលិតផលនៃក្រុមហ៊ុន HMD Global មានប្រសាសន៍ថា ” យើងដឹងថាអ្នកប្រើប្រាស់កំពុងបង្កើត និងចែករំលែករូបភាព Live ផ្ទាល់ ហើយរូបភាព និងវីដេអូ រាប់លានត្រូវបានចែករំលែករៀងរាល់នាទីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្នកទាំងនោះត្រូវបានបំផុសគំនិត ដោយមាតិកាដែលពួកគេប្រើប្រាស់ ហើយពួកគេក៏កំពុងតែស្វែងរកមធ្យោបាយថ្មីៗដើម្បីបង្កើតមាតិកាប្លែកៗ ផ្ទាល់ខ្លួនរបស់ពួកគេ។ អ្នកទាំងនោះហើយ ដែលបានបំផុសគំនិតឱ្យយើងបង្កើតឡើងនូវស្មាតហ្វូន ដែលមានមុខងារ និងតុល្យភាពនៃការរចនាដ៏ល្អឥតខ្ចោះ បទពិសោធប្លែកភ្នែក និងដំណើរការដ៏អស្ចារ្យ ”។
Nokia 8 មានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌ទឹកប៊ិចភ្លឺ ពណ៌ទឹកប៊ិចក្រម៉ៅ និងពណ៌ប្រាក់ (steel)។ រាល់ការទិញNokia 8 ក្នុងតម្លៃត្រឹមតែ ៥២៥ដុល្លារតែប៉ុណ្ណោះ នឹងមានការថែមជូន ទូរសព្ទ័អិនចុចពិល (Nokia 105) លេខទូរស័ព្ទ Smart ពិសេសតម្លៃ129 ដុល្លារ និងគម្រោង Smart ធំហ្ម៎ង! សម្រាប់ 24 សប្តាហ៍៕
ប្រភព៖Sabay
No comments:
Post a Comment