iPhone X បានដាក់ឲ្យកម្ម៉ង់ទិញតាមអនឡាញកាលពីថ្ងៃទី ២៧ ខែតុលាកន្លងទៅ ដែលនឹងចេញលក់ជាផ្លូវការនៅថ្ងៃទី ៣ ខែវិច្ឆិការខាងមុខនេះ។ថ្វីបើមានព័ត៌មានក្ដៅៗចេញដោយ Apple បានបង្ហើបថា iPhone X បើកឲ្យកម្ម៉ង់ទិញបានដាច់ស្តុកទៅហើយ តែយ៉ាងណា Apple នឹងបន្ថែមចំនួន iPhone X ចូលស្ដុកវិញ ហើយផ្ដល់អតិភាពឲ្យអ្នកកម្ម៉ង់មុន បានមុន។
ស្តុក iPhone X សម្រាប់ការកុម្ម៉ង់ទិញឃើញថានឹងត្រូវដឹកជញ្ជូនឲ្យអតិថិជននៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ ចំថ្ងៃដាក់លក់ iPhone X ជាផ្លូវការដែរ។ ដោយឡែកចំពោះស្តុកកុម្ម៉ង់ទិញដំណាក់កាលបន្ទាប់វិញនឹងត្រូវដឹកជញ្ជូនឲ្យអតិថិជនក្នុងអំឡុងពេល ៥ ទៅ ៦ សប្ដាហ៍បន្ទាប់។ នេះមានន័យថាអ្នកដែលមិនបានកុម្ម៉ង់ទិញមុនគេនឹងត្រូវរង់ចាំរយៈពេល ៥ ទៅ ៦ សប្ដាហ៍ទើបបានប្រើ iPhone X។ ចុចទីនេះដើម្បីមើលពីរបៀបកម្ម៉ង់ទិញតាម Apple.com
ខាងក្រោមនេះជាឈ្មោះប្រទេសចំនួន ៥៥ ដែលអ្នកអាចកម្ម៉ង់ទិញបានមានដូចជា៖
- អង់ឌូរ៉ា
- អូស្រ្តាលី
- អូទ្រីស
- ប៉ារ៉ែន
- បែលហ្សិក
- ប៉ុលហ្គារី
- កាណាដា
- ក្រូអាត
- ចិន
- សាធារណៈរដ្ឋឆែក
- ដាណឺម៉ាក
- អេស្ដូនី
- ហ្វាំងឡង់
- បារាំង
- អាល្លឺម៉ង់
- ក្រិច
- ហុងកុង
- ហុងហ្គារី
- អ៊ីស្លង់
- ឥណ្ឌា
- អៀឡង់
- អ៊ីតាលី
- ជប៉ុន
- គុយវែត
- លីទុយអានី
- ម៉ាលតា
- ម៉ិចស៊ិកកូ
- ម៉ូណាកូ
- ហូឡង់
- ញ៉ូហ្សេឡង់
- ន័រវេ
- ប៉ូឡូញ
- ព័រទុយហ្គាល់
- ព័រតូរីកូ
- កាតា
- រ៉ូមានី
- រុស្ស៊ី
- អារ៉ាប់ប៊ី សាអូឌីត
- សិង្ហបុរី
- ស្លូវ៉ានី
- អេស្ប៉ាញ
- ស្វីស
- ស៊ុយអែត
- តែវ៉ាន់
- អារ៉ាប់រួម
- ចក្រភពអង់គ្លេស
- សហរដ្ឋអាមេរិក
- ឡាតវី
- លិចធិនស្តែន
- លុចហ្សំបួរ
- ស៊ីប្រ៊ូស
- កោះហ្គ្រីនឡែន
- កោះ Isle of Man(អង់គ្លេស) និងកោះ Virgin Islands(សហរដ្ឋអាមេរិក)៕
ប្រភព៖Sabay
No comments:
Post a Comment