បន្ទាប់ពីក្រុមហ៊ុន Samsung បានប្រកាសចេញនូវកំពូលស្មាតហ្វូន Galaxy Note 8 ដែលមានពណ៌ខ្មៅ និង ពណ៌មាសរួចមក ដំណឹងថ្មីមួយទៀតក៏បានមកដល់ ដែលវាគឺជាពេលវេលាដ៏ពិសេសមួយសម្រាប់អតិថិជនរបស់ Samsung ក្នុងការយកទូរស័ព្ទដៃត្រកូល S និង ត្រកូល Note ជំនាន់ថ្មីយកទៅប្រើប្រាស់ហើយ ដោយ Samsung បានបង្កើតកម្មវិធីថ្មីដោយបង់រំលោះស្មាតហ្វូនទាំង S8, S8+, Note FE និង Note 8 មិនគិតពីការប្រាក់អ្វីទាំងអស់សម្រាប់អតិថិជនរបស់ខ្លួន។
ការផ្តល់ជូនពិសេសនេះ នឹងចាប់ផ្តើមឡើងពីថ្ងៃទី 01 វិច្ឆិកា ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ២០១៧ នៅតាមក្រុមហ៊ុន Samsung និងដេប៉ូចែកចាយចំនួន 62 កន្លែង ទូទាំងខេត្តក្រុង ដែលមានស្លាកសម្គាល់ ឬមានបុគ្គលិក នៃធនាគារឯកទេស អ៊ីអន នៅរង់ចាំបម្រើសេវាកម្មបង់រំលោះជូនលោកអ្នក។ គួរបញ្ជាក់ដែរថា អតិថិជននឹងត្រូវបង់ប្រាក់ត្រឹមតែ 30% មុនប៉ុណ្ណោះ ចំណែកឯ 70% ទៀត នឹងត្រូវបង់រំលោះ ក្នុងរយៈពេល 6 ខែ ជាមួយការប្រាក់ 0% ដោយក្រុមហ៊ុន Samsung បានសហការជាមួយធនាគារឯកទេស អ៊ីអន។
Galaxy S8 & S8+:
ស្មាតហ្វូនទាំង 2នេះបានចេញលក់ កាលពីខែ ឧសភាកន្លងទៅ ជាមួយនឹងអេក្រង់លាតទំហំ 5.8 អ៊ីង សម្រាប់ម៉ូឌែល S8 និង ទំហំ 6.2 អ៊ីង សម្រាប់ម៉ូឌែល S8+ ជាមួយនឹងកម្រិតបង្ហាញ 2K។ ស្មាតហ្វូនទាំង 2 នេះ ប្រើប្រាស់បន្ទះឈឺប Exynos 8895 មាន Ram ទំហំ 4GBសម្រាប់អង្គចងចាំទំហំ 64GB និង Ram ទំហំ 4GBសម្រាប់ អង្គចងចាំ 128GB ចំណែកកាមេរ៉ាខាងក្រោយគឺមានទំហំ 12MP និង ខាងមុខទំហំ 8MP។ Galaxy S8 & S8+ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 7.0 (Nougat)។
Galaxy Note FE:
ស្មាតហ្វូននេះបានចេញលក់ កាលពីពេលថ្មីនេះ បង្កើតឡើងសម្រាប់អតិថិជន ដែលនៅតែស្រលាញ់ស៊េរី Note 7 ដោយវាអេក្រង់ទំហំ 5.7 អ៊ីង ជាមួយនឹងកម្រិតបង្ហាញ 2K។ Galaxy Note FE ប្រើប្រាស់បន្ទះឈឺប Exynos 8890 មាន Ram ទំហំ 4GB ចំណែកកាមេរ៉ាខាងក្រោយគឺមានទំហំ 12MP និង ខាងមុខទំហំ 5MP ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 7.1.1 (Nougat)។
Galaxy Note 8:
ស្មាតហ្វូននេះ ទើបតែបានចេញលក់កាលពីពេលថ្មីនេះ ជាមួយនឹងអេក្រង់លាតទំហំ 6.3 អ៊ីង ជាមួយនឹងកម្រិតបង្ហាញ 2K។ Galaxy Note 8 ប្រើប្រាស់បន្ទះឈឺប Exynos 8895 មាន Ram ទំហំ 6GB ចំណែកកាមេរ៉ាភ្លោះខាងក្រោយគឺមានទំហំ 12MP ទាំង 2 គ្រាប់ និង ខាងមុខទំហំ 8MP ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 7.1.1 (Nougat)។
ដូច្នេះសម្រាប់ប្រិយមិត្ត ដែលតែងតែគាំទ្រផលិតផលរបស់ Samsung ពិសេសអ្នកកំពុងដក់ចិត្តស្រលាញ់ Galaxy S8/S8+, Note FE និង Note 8 ទាំងអស់ គប្បីទៅបង់រំលោះចាប់ពីថ្ងៃនេះតទៅ ដើម្បីកុំអោយឱកាសដ៏ល្អនេះ រំលងផុតទៅអោយសោះ!
ប្រភព៖Cambo-report
No comments:
Post a Comment