កម្មវិធី Love and Care គឺជាគំនិតផ្តួចផ្តើម សកម្មភាពស្ម័គ្រចិត្ត មួយនៅ ក្នុងតំបន់ និងជាគំនិត ផ្តួចផ្តើមមួយស្ថិតនៅក្នុង ចំណោមគំនិតផ្តួចផ្តើម ជាច្រើននៃក្រុមស្ម័គ្រចិត្ត របស់ក្រុមហ៊ុន Samsung សកល សម្រាប់ឆ្នាំ 2017។ ហើយកាលពីថ្ងៃទី ៦ តុលា ២០១៧ សម្រាប់ឆ្នាំទី2 នេះ អ្នកស្ម័គ្រចិត្ត ជាច្រើននាក់ មកពីក្រុមហ៊ុន Samsung អេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា បាននាំគ្នាចូលរួម ក្នុងកម្មវិធី “Samsung Love & Care” ដែលជាកម្មវិធី ស្ម័គ្រចិត្តប្រចាំឆ្នាំ របស់បុគ្គលិក Samsung។ កម្មវិធីនេះបានភ្ជាប់ជាមួយវិស័យ បច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត ដើម្បីដោះស្រាយគម្លាតនៃការការអប់រំ និងបញ្ហាសង្គមនៅក្នុងទីក្រុងភ្នំពេញនៃប្រទេសម្ពុជា។
លោក Seungho Choi អគ្គនាយកក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចសាខាកម្ពុជាបានមាន ប្រសាសន៍នៅក្នុងកម្មវិធី Samsung Love and Care នេះថា បន្ទាប់ពីទទួលបានភាពជោគជ័យ និងការឆ្លើយតប វិជ្ជមានពីបុគ្គលិកស្ម័គ្រចិត្ត កាលពីឆ្នាំមុន Samsung ពិតជារំភើបដែល បានបង្ហាញខ្លួន ក្នុងប្រទេសកម្ពុជា ជាមួយនឹងការផ្តួចផ្តើម ដ៏មានន័យ ខ្លឹមសារនេះ យើងខ្ញុំមានក្តីរំភើប ដែលបានសហការ ជាមួយមណ្ឌលពន្លឺ អនាគតកុមារ ក្នុងឆ្នាំនេះ។ នៅពេលដែល យើងធ្វើការ សម្រាប់ក្រុមហ៊ុន យើងតែងតែសួរ ខ្លួនឯង នូវមួយសំណួរថា តើការងារ និង ជំនួញរបស់យើង អាចជួយមនុស្សគ្រប់គ្នា នៅក្នុងសង្គមតាមវិធីណា? យើងតែងតែសួរខ្លួនឯងនូវ សំណួរនេះ ព្រោះយ៉ាងហោចណាស់ ទូរស័ព្ទដៃក៏ត្រូវបានចាត់ទុកថា ជាឧបករណ៍ដែលអាចឲ្យមនុស្សអាចធ្វើការទំនាក់ទំនងគ្នា។ ប្រសិនបើយើងអាចចំណាយពេលវេលាច្រើនជាងមុនជាមួយមនុស្សដែលមាន សាវតាផ្សេងៗគ្នា មិនថាពួកគេជានរណា មកពីណា យើងជឿជាក់ថា ពួកគេអាចរៀននូវអ្វីដែលថ្មី ហើយស្វែងរកវិធីក្នុងការជួយសហគមន៍ ដើម្បីក្លាយជាសមាហរណកម្មនៅក្នុងសង្គមរបស់យើង។
ដោយមានការសហការជាមួយអង្គការក្រៅរដ្ឋាភិបាលដែលមានឈ្មោះថា មណ្ឌលពន្លឺអនាគតកុមារ បុគ្គលិកស្ម័គ្រចិត្តសាមសុងកម្ពុជាបានរៀបចំសកម្មភាពអប់រំ និងកំសាន្តផ្សេងៗសម្រាប់កុមារ ក្នុងការកសាង ទំនាក់ទំនង និងនាំមកនូវភាពសប្បាយរីករាយដល់ពួកគេ។ ជាមួយនឹងការប្រើប្រាស់កម្មវិធីសិក្សា ក្នុងសាមសុងថេបប្លេត អ្នកស្ម័គ្រចិត្តបានបង្កើនភាពស្និតស្នាលជាមួយកុមារ តាមរយៈការលេងល្បែងអប់រំ បង្កើនចំណេះដឹង ដែលអាចជួយបង្រៀនពួកគេនូវជំនាញគិតលេខ និងអក្ខរកម្ម។ បុគ្គលិក ដែលជាអ្នក ស្ម័គ្រចិត្តរបស់យើងក៏បានបម្រើអាហារថ្ងៃត្រង់ និងចែករំលែកអាហារជាមួយកុមារ ព្រមទាំងជជែកអំពី អ្វីដែលបានកើតទ្បើងថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃអនាគត។
លោក គង់ រតនៈ នាយកប្រតិបត្តិមណ្ឌលពន្លឺអនាគតកុមារ បានមានប្រសាសន៍ថា វាពិតជាអស្ចារ្យ ណាស់ ដែលបានឃើញកូនៗរបស់ពួកយើងចាប់អារម្មណ៍នឹងសកម្មភាពដែលក្រុមហ៊ុនសាមសុង បាននាំធ្វើទ្បើងក្នុងថ្ងៃនេះ។ ជាធម្មតាកូនៗរបស់យើងកម្រមានឱកាសប៉ះឧបករណ៍អេទ្បិចត្រូនិកដូចជាថេប្លេតនេះណាស់។ លើសពីនេះទៅទៀតមានពូមីងមកពីក្រុមហ៊ុនមកជួយបង្ហាត់បង្រៀន និងសួរសុខទុក្ខនាំមកនូវភាពកក់ក្តៅ ព្រមទាំងដិតជាប់ក្នុងការចងចាំដ៏ល្អ នាពេលអនាគតរបស់ពួកគេ។
ថ្ងៃដែលពោរពេញទៅដោយការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធត្រូវបានបញ្ចប់ ហើយកុមារនិង បុគ្គលិកស្ម័គ្រចិត្តរបស់សាមសុងបានលាគ្នា ជាមួយស្នាមញញឹមដ៏រីករាយដោយបាននិយាយពាក្យថា ៉ជួបគ្នាម្តងទៀត! “
ប្រភព៖ Cambo-report
No comments:
Post a Comment