ក្រុមហ៊ុន Story Bicycles ដែលមានមូលដ្ឋានក្នុងក្រុង Santa Monica រដ្ឋកាលីហ្វ័រញ៉ា ថ្មីៗនេះបានផលិតកង់អគ្គិសនី e-bike ដែលបំពាក់ម៉ូទ័រអគ្គិសនីសមត្ថភាពខ្ពស់ 350W ជាមួយអាគុយលាក់ជិតកម្រិត ៣៦វ៉ុល ហើយកង់មាន ៦លីប អមដោយប្រព័ន្ធសាកភ្លើងបានរហ័ស។ សូមទស្សនាវីដេអូបង្ហាញលក្ខណៈសម្បត្តិនៅលើកង់អគ្គិសនី Story Bike ខាងក្រោម៖
Story Bike បានបំពាក់នូវបច្ចេកវិទ្យាទំនើប អមដោយបច្ចេកវិទ្យា និងការឌីហ្សាញទាន់សម័យបែប Premimum e-Bike។ វាទើបតែត្រូវដាក់បង្ហាញនៅលើគេហទំព័រ Kickstarter ហើយក៏ជិតទទួលបានមូលនិធិគ្រប់ ៤០០០០ដុល្លារហើយដែរ។ក្រុមអ្នកផលិតពី Story Bicycles បានពន្យល់បន្ថែមអំពីកង់អេឡិចត្រូនិកថ្មីរបស់ខ្លួន៖ យើងពិតជាបានគិតគូរខ្លាំងទៅលើរចនាបថកង់ Story Bikes ដោយផលិតឱ្យវាមានទម្ងន់ស្រាល ទំហំដ៏តូច ងាយស្រួលធ្វើដំណើរ និងបត់បែនតាមកាលៈទេសៈ (យកតាមខ្លួន) ជាងកង់អគ្គិសនីទូទៅ។ យើងខិតខំដើម្បីបង្កើតអ្វីថ្មី ខុសប្លែកពីគេ តែអមដោយភាពជឿជាក់ដល់អ្នកជិះ សម្រាប់ការធ្វើដំណើររៀងរាល់ថ្ងៃយ៉ាងមានមោទនភាព។
កង់អគ្គិសនី Story Bike e-Bike ពេលនេះមានលក់នៅលើគេហទំព័រ Kickstarter ហើយ ដែលមានតម្លៃចាប់ពី ១១៩៥ដុល្លារ ហើយរំពឹងនឹងមានលក់លើទីផ្សារចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខ។
ប្រភព៖Bizkhmer
No comments:
Post a Comment