ក្នុងការសិក្សា ដូចជាការស្ដាប់គ្រូពន្យល់ និងការចូលរួមកម្មវិធីផ្សេងៗ យើងឃើញថា មានពាក្យសំដីជាច្រើនសុទ្ធតែមានអត្ថប្រយោជន៍ ដើម្បីឲ្យយើងចងចាំទុក ។ ប៉ុន្តែយើងនឹងមិនអាចចាំបាននូវពាក្យសំដីទាំងនោះបានទាំងអស់ នោះទេ ដូច្នេះយើងត្រូវថតសំឡេងទាំងនោះ ទុក ដើម្បីជាមេរៀន ក៏ដូចជាឯកសារសម្រាប់ថ្ងៃមុខ ។ បច្ចុប្បន្នឧបករណ៍ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android មានដូចជា ទូរស័ព្ទទំនើប និងកុំព្យូទ័របន្ទះស្ដើង មានអ្នកប្រើប្រាស់យ៉ាងច្រើននៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃ ។ ប៉ុន្តែអ្វីដែលខុសប្លែកពីទូរស័ព្ទដែលអ្នកធ្លាប់ប្រើពីមុន គឺឧបករណ៍ទាំងនេះ មិនត្រូវបានភ្ជាប់ជាមួយនឹងកម្មវិធីថតជាសំឡេងនោះទេ ។
ដោយយោងតាមតម្រូវការនៃកម្មវិធីថតសំឡេងនៅក្នុងទូរស័ព្ទ Android ពេលនេះ យើងខ្ញុំសូមនាំយកនូវកម្មវិធីមួយមានឈ្មោះថា “Voice Record” ដែលអាចជួយលោកអ្នកបានយ៉ាងងាយស្រួលសម្រាប់ការថតសំឡេងនៅលើ ឧបករណ៍ប្រភេទនេះ ។ កម្មវិធី “Voice Record” មានទំហំត្រឹមតែ 372k ប៉ុណ្ណោះដែលមិនធ្វើឲ្យខាតទំហំផ្ទុកឯកសារនូវឧបករណ៍របស់ អ្នក ។
វិធីដំឡើងកម្មវិធី “Voice Record” លើឧបករណ៍ Android ៖
ចូលទៅកាន់កម្មវិធី “Play Store” រួចរកពាក្យ “Voice Record” ឬចុចលើតំណភ្ជាប់ខាងក្រោម
បន្ទាប់មកសូមចុចយក Button “Install”
សូមបញ្ជាក់ថា ដើម្បីទាញយកកម្មវិធីពី Google Play បាន ឧបករណ៍អ្នកត្រូវមានចុះឈ្មោះប្រើជាមួយនឹង Gmail ជាមុនសិន និងត្រូវមានអ៊ីនធឺណិតប្រើផងដែរ ។
របៀបប្រើកម្មវិធី “Voice Record” ៖
No comments:
Post a Comment