ក្នុងវេទិកា បច្ចេកវិទ្យា Super Computer អន្តរជាតិប្រចាំឆ្នាំ២០១៦ ចិន បានកាន់កាប់ដំណែងកំពូល ដែលមាន Super Computer ល្បឿនប្រតិបត្តិការលឿនជាងគេបំផុត ។
Super Computer នោះ មានម៉ូដែល Sunway TaihuLight ដែលត្រូវ ប្រទេសចិន ផលិតឡើង ដោយមិនមាន សហការ ឬប្រើប្រាស់សម្ភារៈ បរទេស អ្វីទាំងអស់ ។ Sunway TaihuLight គ្រប់គ្រងដោយប្រព័ន្ធប្រតិបត្តិការ Linux ហើយមានបំពាក់ Chip ប្រមាណ ១០, ៥លានបន្ទះ និងភ្ជាប់គ្នាដោយខ្នែង Network ៤០ ៩៦០ nodes ។
ចំណុចពិសេសរបស់ Super Computer នេះគឺមានល្បឿនគណនាដល់ទៅ ៩៣Petaflop ដែលស្មើនឹង ៩៣ ០០០ ពាន់ពាន់លានដង ក្នុងមួយវិនាទី ហើយ Sunway TaihuLight នឹងត្រូវដាក់ឲ្យប្រើប្រាស់លើការគ្រប់គ្រងស្ថានភាពបរិស្ថាន និងវិភាគនូវទិន្នន័យបែបវិទ្យាសាស្ត្រកម្រិតខ្ពស់៕
ប្រភពោ៖ Sabay
No comments:
Post a Comment