មិនថាហ្គេមក្នុងស្រុក ឬ ហ្គេមក្រៅស្រុក នឹងត្រូវទទួលការពិនិត្យពីសំណាក់គណៈគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរបស់ចិន។ ចំពោះ Developer ដែលឯករាជ្យប្រហែលជាអាចសូមការអនុញ្ញាតពីគណៈគ្រប់គ្រងដោយខ្លួនឯងបាន។ ចំណែកឯអ្នកដែលត្រូវការជំនួយក្នុងដំណើរការនេះ អាចនឹងត្រូវទៅពឹងក្រុមហ៊ុនណាមួយដែលមានជំនាញដោះស្រាយបញ្ហានេះ ដោយចំណាយចន្លោះពី ២ ០០០-៥ ០០០ ដុល្លារ។
យ៉ាងណាក្ដីហ្គេមដែលកំពុងដាក់ឲ្យទាញយកលើ App Store ក្នុងប្រទេសចិនក៏នឹងត្រូវ មានពាក្យស្នើសូមការអនុញ្ញាតពីគណៈគ្រប់គ្រង ដោយត្រូវដាក់ពាក្យឲ្យបានមុខថ្ងៃ ១ ខែតុលា។ សម្រាប់ការផ្ដល់ជូនការអនុញ្ញាតនេះអាចនឹងចំណាយពេលចន្លោះពី ១៨ ទៅ ២០ ថ្ងៃ៕
ប្រភព៖ Sabay
No comments:
Post a Comment