ថ្មីៗនេះវីដេអូមួយនៅលើប្រព័ន្ធ YouTube ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយវីដេអូបង្ហាញពីវិធី Hack យកគណនី Facebook ដោយគ្រាន់តែស្គាល់លេខទូរសព្ទ។
តាមវីដេអូស្ដែងឲ្យឃើញថាការ Hack គណនីតាមលេខទូរសព្ទអាចធ្វើទៅបានតាមរយៈ Network ឈ្មោះថា Signalling System Number 7 (SS7)។ SS7 គឺជា Protocol ម្យ៉ាងនៃការទំនាក់ទំនងដែលត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរសព្ទជាច្រើនលើសកលលោក។ ដោយប្រើប្រាស់កំហុសមួយរបស់ SS7 Hacker អាចបង្វែរសារ ឬ ការហៅចូលទៅកាន់ឧបករណ៍របស់ពួកគេបាន។
បញ្ជាក់ថាវិធីសាស្ត្រនៃការ Hack នេះ ជាវីដេអូគំរូមួយដែលចែកចាយដោយ អ្នកស្រាវជ្រាវផ្នែកប្រព័ន្ធសុវត្ថិភាពនៃក្រុមហ៊ុន Positive Technologies។ ក្រុមអ្នកស្រាវជ្រាវបានផ្ដល់ដំបូន្មានថាដាច់ខាតពុំគួរបញ្ចូលលេខទូរសព្ទរបស់ខ្លួនទៅលើបណ្ដាញ Facebook ឡើយ។ ទោះបីជាបញ្ចូលគប្បីកុំបង្ហាញជាសាធារណៈ (ដាក់ជា Public)៕
ប្រភព៖ Sabay
No comments:
Post a Comment