បង្កើត Password ​មាន​សុវត្ថិភាពខ្ពស់ - NetProHD Movie

Social Buttons

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Wednesday, June 22, 2016

បង្កើត Password ​មាន​សុវត្ថិភាពខ្ពស់

របៀប​បង្កើត Password អោយ​មាន​សុវត្ថិភាពខ្ពស់មានមនុស្សជាច្រើន កំពុងតែងាកមកប្រើប្រាស់ ការចំណាយ តាមរយៈ Online ដូចជាការ ចំណាយ តាមរយៈ Visa card, Paypal ជាដើម ពីព្រោះថា វាលឿននិង ងាយស្រួល មែនទែន ដោយយើងមិន ចាំបាច់ប្រើប្រាស់ លុយសុទ្ធ ទាំងដុំៗ នោះទេ។ ជាមួយគ្នា នោះដែរ យើងសង្កេត ឃើញថា នៅមាន គុណវិបត្តិ មួយចំនួន បានកើតឡើង សម្រាប់ការ ចំណាយបែបនេះ ដោយមាន អ្នកខ្លះ ពេលធ្វើការ ទិញហើយបែរ ជាមិនទទួល បានរបស់ ឯអ្នកខ្លះទៀត ត្រូវបានគេលួច យកគណនី បាត់តែម្តង នេះក៏ព្រោះ តែ Password របស់យើង ងាយស្រួល អោយគេ​ Hack បាន។ ដូច្នេះហើយ ដើម្បីកុំអោយ មានរឿង គេលូច គណនី បែបនេះ តើយើងគួរ ធ្វើដូចម្តេច ខ្លះទៅ? តើយើង គួរតែ ដាក់ Password បែបណា ដើម្បីកុំអោយ គេងាយស្រួល ក្នុងការ Hack ដើម្បី លួចយក ពត៌មានផ្ទាល់ខ្លួន ក៏ដូចជា ប្រាក់កាស របស់យើងបាន?

ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនក្នុងការ បង្កើត Password ដែលមានសុវត្ថិភាពខ្ពស់៖
  • យ៉ាងហោចណាស់ក៏ត្រូវមាន ១២ ខ្ទង់ដែរៈ យើងត្រូវធ្វើការ ជ្រើសរើស Password ដែលរាងវែងបន្តិច ដែលយ៉ាងតិច ណាស់ក៏ ចន្លោះពី ១២ ទៅ ១៤ ខ្ទង់ដែរ។ និយាយអោយចំ កាន់តែវែង កាន់តែប្រសើរ
  • គួរតែមានលេខ លាយគ្នាជាមួយ និមិត្តសញ្ញា អក្សរធំនិង អក្សរតូចៈ ប្រើប្រាស់លេខសំងាត់ ដែលមាន អក្សរចម្រុះ ដូចជា លេខ, និមិត្តសញ្ញា ជាដើម ដើម្បីកុំអោយ ងាយស្រួលក្នុងការ Hack
  • មិនមែនជាពាក្យក្នុងវចនានុក្រមៈ ជៀសវៀងការ ប្រើប្រាស់ ពាក្យដែលមាន នៅក្នុងវចនានុក្រម រឺបណ្តុំពាក្យ ក្នុង វចនានុក្រម។ ឧទាហរណ៍ៈ House ឬក៏ Red house
  • កុំប្រើប្រាស់ពាក្យជំនួសៈ ជៀសវាងការ ប្រើប្រាស់ពាក្យ ជំនួសដែលគេ ប្រើប្រាស់ ទូទៅ។ ឧទាហរណ៍ៈ H0use ដែលយើង យកលេខ ០ ជំនួសអោយអក្សរ o
នៅមានចំនុចជាច្រើនទៀត ក្នុងការបង្កើតលេខសម្ងាត់មួយ ដែលមាន សុវត្ថិភាព ខ្ពស់ តែយើងធ្វើការ ច្បិចយកចំនុច ដែលសំខាន់ៗ យកមក បកស្រាយជូន ប្រិយមិត្ត ប៉ុណ្ណោះ។ សង្ឃឹមថា វិធីសាស្រ្ត ទាំងនេះ អាចការពារ ទិន្នន័យសំខាន់ៗ ក៏ដូចជា ប្រាក់កាស របស់យើង ពីសំណាក់ ជនខិលខូច មួយចំនួន ដែលតែងតែ ព្យាយាមលូចយក ទិន្នន័យរបស់យើង ទៅប្រើប្រាស់ ក្នុងផ្លូវ មិនល្អណាមួយ ដែលយើង នឹកស្មាន មិនដល់។

បញ្ជាក់៖ ចំពោះ Password ទាំងនេះ វារាងរញ៉េរញ៉ៃបន្តិច ដែលធ្វើអោយ យើងពិបាក ក្នុងការចងចាំណាស់ ដូច្នេះដើម្បី ជៀសវាង បញ្ហាភ្លេច ដោយប្រការ ណាមួយ យល់ល្អ អ្នកគួរតែ ធ្វើការកត់ ចំណាំទុក នៅកន្លែង ណាមួយ ដែលអ្នក គិតថា មានសុវត្ថិភាព ឬក៏កត់ទុក នៅក្នុង Note របស់ស្មាតហ្វូន យើងក៏បានដែរ។
ប្រភព៖ itcambo

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here

Pages