ដោយការតែហ្វេសប៊ុក (Facebook) តែងតែធ្វើការផ្លាស់ប្តូរជាបន្តបន្ទាប់ នេះគឺជាពេលដ៏ល្អដែលអ្នកត្រូវតែត្រួតពិនិត្យឡើងវិញសារជាថ្មី ថាតើអ្នកត្រូវធ្វើការកំណត់អ្វីខ្លះដើម្បីធ្វើការការពារគណនីរបស់អ្នក ។
1. សូមធ្វើការរក្សានូវការ posts, photos និងព័ត៌មានពាក់ព័ន្ធនឹងប្រវត្តិរូបរបស់អ្នក មិនឲ្យឃើញជាសាធារណៈ (public view)
អ្នកត្រូវតែធ្វើការប្រយ័ត្នប្រយែងក្នុងការចែកចាយព័ត៌មានដែលអ្នកបានបង្ហោះ (posts) ឲ្យឃើញជាសាធារណៈ ។ ព័ត៌មានដែលឃើញជាសាធារណៈអាចបង្ហាញនូវព័ត៌មានលំអិតជាច្រើននៅក្នុងខ្សែជីវិតរបស់អ្នក, អំពីមិត្តភ័ក្រ និងក្រុមគ្រួសារ ដែលវាគឺជាព័ត៌មានមានតម្លៃបំផុតសម្រាប់ជនដែលមានបំណងមិនល្អ ។
រៀងរាល់ពេលដែលអ្នកធ្វើការអាប់ដេត post នៅក្នុងហ្វេសប៊ុក, អ្នកអាចធ្វើការជ្រើសរើសនូវកម្រិតឯកជនភាព (Privacy Level) នៅក្នុងផ្ទាំងចុច (drop-down menu) ។ ខ្ញុំសូមធ្វើការណែនាំឲ្យជ្រើសរើសយក “Friends” ឬក៏ជម្រើសផ្សេងទៀតក្រៅពី “Public” ។
២. ធ្វើការកំណត់នូវអ្វីដែលអ្នកអាចបង្ហាញនៅពេល search ឬតើនរណាខ្លះដែលអាចបញ្ជូនសំណើសុំធ្វើមិត្តភ័ក្រ (friend request)
ដោយសារតែចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុកមានចំនួនយ៉ាងច្រើនសំបើមនោះ អ្នកប្រាកដជាចង់ធ្វើឲ្យមានការលំបាកសម្រាប់ Spammers (ដែលមានយ៉ាងច្រើននោះ) មានការលំបាកក្នុងការស្វែងរកអ្នក ។ អ្នកចង់ធ្វើដូច្នេះ ដោយសារតែអ្នកមិនចង់ឲ្យពួកគេទាំងនោះធ្វើការ add អ្នកជាមុនឡើយ ។
អ្នកដែលអាច add អ្នកបាន ស្វែងរកព័ត៌មានអំពីអ្នកបាន គឺជាបុគ្គលដែលស្គាល់អ្នកហើយ ឬក៏យ៉ាងហោចណាស់ត្រូវបានស្គាល់ដោយមិត្តភ័ក្ររបស់អ្នក ។ អ្នកអាចគ្រប់គ្រងបញ្ហានេះបាននៅក្នុង Privacy Settings ។
អ្នកអាចធ្វើបានដូចខាងក្រោម៖
– នៅពេលដែលអ្នក logged ចូលតាម desktop computer: សូមចុចទៅលើរូបកូនសោរតូចមួយនៅខាងស្តាំដៃខាងលើ ហើយបន្ទាប់មកចុចទៅលើ “See more settings” នៅខាងក្រោម
– បើអ្នកចូលតាម Facebook mobile app វិញ: ចុចទៅលើ “More” នៅខាងក្រោមស្តាំនៃ screen បន្ទាប់មកចុចមកក្រោមទៅកាន់ “Privacy Shortcuts” >> ចុចបន្តទៅលើ “More settings” នៅខាងក្រោម >> រួចយក “Privacy”
បន្ទាប់មកធ្វើការត្រួតពិនិត្យទៅលើកត្តាខាងក្រោម៖
– Who can contact me/send me friend requests – សូមជ្រើស Friends of Friends (មិនមែន Everyone ឡើយ)
– Who can look me up using my email address/phone number – សូមជ្រើស Friends, or Friends of Friends
– Who can look me up using my email address/phone number – សូមជ្រើស Friends, or Friends of Friends
៣. ធ្វើការកំណត់នូវ login alerts ហើយបើសិនជាអ្នកបានដាក់នូវលេខទូរស័ព្ទទៅឲ្យហ្វេសប៊ុក – វាគឺ Login Approvals
– នៅពេលដែលអ្នកធ្វើការ log ចូលតាម desktop computer: សូមចុចទៅលើរូបកូនសោរតូចមួយនៅខាងស្តាំដៃខាងលើ ហើយបន្ទាប់មកចុចទៅលើ “See more settings” នៅខាងក្រោម ។ បន្ទាប់មកនៅខាងធ្វេងដៃសូមជ្រើសរើសយក “Security”
– បើអ្នកចូលតាម Facebook mobile app វិញ: ចុចទៅលើ “More” នៅខាងក្រោមស្តាំនៃ screen បន្ទាប់មកចុចមកក្រោមទៅកាន់ “Settings” >> ចុចបន្តទៅលើ “Account settings” នៅខាងក្រោម >> រួចយក “Security”
អ្នកនឹងឃើញនូវជម្រើសដែលអនុញ្ញាតឲ្យដំណើរការមុខងារ Login Alerts ដែលមានន័យថា Facebook នឹងធ្វើការបញ្ជូននូវការជូនដំណឹង (notification) នៅពេលដែលនរណាម្នាក់ព្យាយាមធ្វើការ log in តាមរយៈ browser ឬ device ដែលហ្វេសប៊ុកមិនដែលដឹងពីមុនមក (មិនដែលធ្លាប់ប្រើប្រាស់ដើម្បី login) ។
វាអាចធ្វើការជូនដំណឹងអ្នកខុសបើសិនជាអ្នកប្រើប្រាស់កុំព្យូទ័ររបស់អូតែលនៅពេលដែលអ្នកនៅបរទេស ឬលំហែរកាយ ឬបើសិនជាមិនដូច្នេះទេ វាអាចមកពីនរណាម្នាក់ដែលបានព្យាយាមធ្វើការ login ចូលគណនីរបស់អ្នកពីកុំព្យូទ័រណាមួយ ។ គំនិតនៅត្រង់េនះគឺថា បើសិនជាមាននរណាម្នាក់ព្យាយាមធ្វើការបំបែក ចូលទៅក្នុងគណនីរបស់អ្នក តែមិនអាចអាក់សេសទៅកាន់ទូរស័ព្ទដៃរបស់អ្នកនោះ (ដោយមិនមានលេខកូដដែលផ្ញើរទៅកាន់ទូរស័ព្ទ) នោះពួកគេគឺមិនអាចធ្វើការ ចូលទៅកាន់គណនីរបស់អ្នកជោគជ័យឡើយ ៕
ប្រភព: Naked Security ប្រែសម្រួលដោយ: SecuDemy.com
No comments:
Post a Comment