ការពិត​ iPhone X ​ប្រើ​ពេល​ផលិត​ ៥ ​ឆ្នាំ​ - NetProHD Movie

Social Buttons

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Tuesday, October 10, 2017

ការពិត​ iPhone X ​ប្រើ​ពេល​ផលិត​ ៥ ​ឆ្នាំ​



ប្រធាន​ជាន់​ខ្ពស​ផ្នែក​ឌីហ្សាញ​របស់​ក្រុមហ៊ុន​ Apple ​លោក​ Jony Ive ​និយាយ​ថា​ iPhone X ​ចំណាយ​ពេល​៥​ឆ្នាំ​ដើម្បី​ផលិត​ទាំង​បច្ចេកវិទ្យា និង​ការ​ច្នៃ​ប្រឌិត​ឈាន​ទៅ​រក​អនាគត​។អតីត​អ្នក​ឌីហ្សាញ​ចាន​បង្គន់​នៅ​ក្រុមហ៊ុន​ Tangerine ​វ័យ​៥០​ឆ្នាំ​​រូប​នេះ​បាន​និយាយ​អំឡុង​ផ្ដល់​បទ​សម្ភាសន៍​នៅ​សន្និសីទ​ New Yorker TechFest ថា​ ៖ "iPhone X ដែល​បាន​ប្រកាស​ចេញ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ ជាបច្ចេកវិទ្យាដែលយើង​ត្រូវ​ចំណាយ​ពេល​ផលិត​វា​ដល់​ទៅ​ ៥ ឆ្នាំ"។ លោក​ Ive ទំនង​ជា​ចង់​​និយាយ​ពី​ការ​ឌីហ្សាញ​iPhone X ​ឬ​ក៏​មុខងារ​ស្កេន​មុខ​ថ្មី​ Face ID។

លោក​បន្ថែម​ថា​ដំណើរ​ការ​ផលិត​ iPhone X នេះ​ ទទួល​នូវ​ការ​បរាជ័យ​ជា​ច្រើន​លើក​ច្រើន​សារ​ ប៉ុន្តែ​ចង់​ក្រោយ​ក្រុម​ការងារ​របស់​ខ្លួន​នៅ​តែ​អាច​ជម្នះ​ផលិត​បាន​ស្មាតហ្វូន​ដែល​​ផលិត​ឡើង​សម្រាប់​អនាគត៕
ប្រភព៖Sabay

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here

Pages