និស្សិត​ស្រី​ពីរ​នាក់​ និយាយ​ពី​ការ​ចាប់ជំនាញ​ ប្រលូក​សិស្ស​ប្រុស​​ពេញ​ថ្នាក់​ - NetProHD Movie

Social Buttons

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Tuesday, October 10, 2017

និស្សិត​ស្រី​ពីរ​នាក់​ និយាយ​ពី​ការ​ចាប់ជំនាញ​ ប្រលូក​សិស្ស​ប្រុស​​ពេញ​ថ្នាក់​



ក្រោយ​ពេល​បញ្ចប់​ថ្នាក់​ទី​១២ ឈាង សុធានី ជា​កូន​អ្នក​ខេត្ត​ក្រចេះ​ បាន​សម្រេច​ចិត្ត​បន្ត​ការ​សិក្សា​នៅ​ទីក្រុង​ភ្នំ​ពេញ​ដោយ​ចាប់​យក​ជំនាញ​អគ្គិសនី​និង​អេឡិចត្រូនិក។ រៀន​បណ្ដើរ​ ​ធ្វើ​ការងារ​បណ្តើរ​​នៅសាកលវិទ្យាល័យ​មួយ​​ សុធានី​បាន​ប្រាប់ Sabay ថា ​នៅ​ពេល​រៀន​ចប់​ទី​១២​ភ្លាម ​កញ្ញា​បាន​សម្រេច​ចិត្ត​មក​រៀន​បន្ត​នៅ​ទីក្រុង​ភ្នំពេញ​ ដោយ​​​ចាប់​យក​ជំនាញ​អគ្គិសនី​និង​អេឡិចត្រូនិក ​ព្រោះ​គិត​ថា​ជា​ជំនាញ​ដែល​ពុំ​សូវ​មាន​សិស្ស​ស្រី​រៀន​​ គួប​ផ្សំ​ជាមួយ​ចំណង់​ចំណូល​ចិត្ត​ការ​ស្រលាញ់​ផង​​ក៏​សម្រេច​ចិត្ត​រៀន​ទៅ​។
ទោះ​បី​ជា​ជំនាញ​នេះ​មិន​សូវ​មាន​ស្រីៗ​រៀន​ តែ​កញ្ញា​បាន​ប្រាប់​ថា​ មិន​ខុស​អី​នោះ​ទេ​ព្រោះ​រៀន​ចប់​ក៏​អាច​ធ្វើការ​បាន​ដូច​ប្រុសៗ​ដែរ​ ជាពិសេស​បច្ចុប្បន្ន​​គេ​កំពុង​តែ​ត្រូវ​ការ​ស្រីៗ​ទៅ​ធ្វើការ​នៅ​លើ​ផ្នែក​​អគ្គិសនី​​ច្រើន។
ចំពោះ​ការ​សិក្សា​​វិញ​​ ធានី​បាន​ប្រាប់​ថា​ មាន​ការ​លំ​បាកច្រើន​ដែរ​គឺ​នៅ​ឆ្នាំ​ទី​១​និង​ទី​២​ ដោយ​សារ​កញ្ញា​​ជា​អ្នក​ម​ក​ពី​ខេត្ត​ពុំសូវ​ស្គាល់​ក្រុង​​និង​​ខ្វះ​ខាតចំណេះ​ដឹង​ភាសា​អង់គ្លេស សម្រាប់​​ការ​ស្រាវ​ជ្រាវ​បន្តិច ​​តែ​បើ​ចំពោះ​ការ​រៀន​មុខ​វិជ្ជា​ក្នុង​សាលា​វិញ​មិន​មាន​បញ្ហា​អ្វី​នេះ​ទេ​គឺ​កញ្ញា​រៀន​បាន​ពិន្ទុ​ល្អ។
ក្នុង​ថ្នាក់រៀន​មុខ​ជំនាញ​​​អគ្គិសនី​ដែលហូហៀរ​ដោយ​សិស្ស​ប្រុស​​ពេញ​ថ្នាក់​ យុវតីរូប​នេះប្រាប់​ថា​មិនមានការ​ខ្លាច​រអារ​ឬ​ចាញ់ច្រាប​នោះ​ទេ។ យុវតី​រូប​នេះថា នេះ​មាន​តែ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​កញ្ញា​ខំប្រឹង​បន្ថែម ដើម្បី​កុំ​ឲ្យ​គេ​ថា​​មក​ពី​ចាប់ជំនាញ​ខុស​ធម្មជាតិ​​​ទើប​រៀន​មិនកើត​នោះ។
​កញ្ញា​បន្ត​ថា​ រៀន​ចប់​ចង់​ក្លាយ​ជា​អ្នក​ជំនាញ ​មិន​មែន​ធ្វើ​ជា​កម្មករ​គេ​នោះ​​ទេ​។
​​​​​​​មិន​ខុស​ពី​កញ្ញា ធីតា ដែល​បាន​រៀន​ជំនាញ​អគ្គិសនី​នៅ​សាលា​បច្ចេកទេស ​NTTI កំពុង​សិក្សា​ឆ្នាំ​ទី​២​បាន​ប្រាប់​ថា​៖ "ពេល​រៀន​​ដំបូង​មាន​អារម្មណ៍​ថា​អៀន​ដែរ ​ព្រោះ​មួយ​ថ្នាក់​មាន​តែស្រី២នាក់។ គេ​សួរ​ខ្ញុំ​ថា​ស្រី​ហេតុ​អី​រៀន​ជំនាញ​នេះ​ខ្ញុំ​ប្រាប់​ថា​ជា​ការ​ស្រលាញ់​ចូល​ចិត្ត​និង​គិត​ថា​ប្រុសៗ​អាច​រៀន​បាន​ស្រី​ក៏​អាច​រៀន​បាន​ដែរ"។
យុវតី​រូប​នេះ​ជួប​បញ្ហា​ប្រឈម​​តិច​តូច​​​​ដែរ ព្រោះ​ជា​​​ជំនាញ​​ពុំ​សូវ​មាន​សិស្ស​ស្រី​រៀន ​ដូច្នោះ​ពុំ​សូវ​មាន​ទំនាក់ទំនង​​ជិត​ស្និទ្ធ​ជាមួយ​មិត្តរួម​ថ្នាក់​។ ចំពោះ​ការ​ងារ​វិញ​កញ្ញា​បាន​ប្រាប់​ថា​ នៅ​មិន​ទាន់​គិត​ទេ​ចាំ​ដល់​ពេល​រៀន​ចប់​សិន​។
យុវតី​ទាំង​ពីរ​នេះ​មាន​ទស្សនៈ​ថា​ ការ​​រៀន​ជំនាញ​បច្ចេកទេស​មិន​ចាំ​បាច់​តែ​ប្រុស​ៗ​ទើប​អាច​រៀន​បាន​នេះ​ទេ​សំខាន់​ការ​ខិត​ខំ​ប្រឹងប្រែង​និង​ចំណង​ចំណូល​ចិត្ត​។ ​ម្យ៉ាង​វិញ​ទៀត ការ​សិក្សា​ជំនាញ​បច្ចេកទេស​ក៏​កំពុង​មាន​ការ​លើ​ក​ទឹកចិត្ត​​ពី​គ្រប់​មជ្ឍដ្ឋាន ក្នុង​ពេលដែលទីផ្សារ​ការងារ​ក៏​សំបូរ​​ច្រើន៕
ប្រភព៖Sabay

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here

Pages