iOS 11 ជាប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីដ៏ល្អប្រសើរមួយ ប៉ុន្តែវានៅមានចំណុចផ្លាស់ប្ដូរគួរឲ្យធុញទ្រាន់មួយចំនួនដូចជា វីដេអូលេងដោយស្វ័យប្រវត្តិលើ App Store, Wi-Fi ឬ Bluetooth ពិបាកបិទជាងមុន និងចំណុចមួយចំនួនទៀត។ យ៉ាងណាក្ដីបញ្ហាឈឺក្បាលទាំងនេះអាចដោះស្រាយបានតាមជំហានខាងក្រោម ៖
១. App Store លេងវីដេអូដោយស្វ័យប្រវត្តិ
ពេលស្វែងរកកម្មវិធីលើ App Store ប្រសិនបើកម្មវិធីនោះមានវីដេអូជាការណែនាំ App Store នឹងចាក់វីដេអូនោះដោយស្វ័យប្រវត្តិ។ ប្រសិនបើអ្នកមិនពេញចិត្តមុខងារថ្មីនេះ អាចបិទវាបានដោយចូលទៅ Settings → iTunes & App Store → Video Autoplay → រួចជ្រើសយក Off។
២. Wi-Fi ឬ Bluetooth មិនអាចបិទតាម Control Center
ដូចបានប្រាប់កន្លងមកហើយថា Wi-Fi ឬ Bluetooth មិនអាចបិទតាម Control Center បានដូចមុនឡើយ វាគ្រាន់តែ Disconnect ពីឧបករណ៍ Wi-Fi ឬ Bluetooth ណាមួយប៉ុណ្ណោះ។ដើម្បីបិទមុខងារទាំងពីរនេះអ្នកត្រូវចូលបិទតាមរយៈ Settings ផ្ទាល់។ពេលដែល Wi-Fi ឬ Bluetooth ត្រូវបានបិទនោះនឹងមានសញ្ញាឆ្នូតទ្រេតមួយនៅពីលើរូបសញ្ញា Wi-Fi ឬ Bluetooth។
៣. មុខងារ Auto-Brightness ពិបាករក
លើ iOS ជំនាន់មុន ការកំណត់ Auto-Brightness អាចកំណត់បានដោយចូលទៅ Display and Brightness ប៉ុន្តែនៅលើ iOS 11 វាបានប្ដូរទីតាំង។ Auto-Brightness លើ iOS 11 ស្ថិតនៅ Settings → General → Accessibility → Display Accommodations → រួចជ្រើសយក Enable ឬ Disable តាមចិត្តចង់។៤. មុខងារ Night Shift លែងមានលើ Control Center
អ្នកប្រើប្រាស់ភាគច្រើនមិនអាចស្វែងរកមុខងារ Control Center បាន ហើយយល់ថា Apple បានដកវាចេញពី Control Center។ តាមពិតទៅមុខងារនេះនៅតែមានលើ Control Center ដោយបានបង្កប់ខ្លួនក្នុងមុខងារសម្រួលពន្លឺ។ ដើម្បីឃើញមុខងារ Night Shift បើក Control Center រួចចុចលើមុខងារសម្រួលពន្លឺឲ្យជាប់ នោះនឹងឃើញមុខងារ Night Shift នៅផ្នែកខាងក្រោមរបារវែង៕
ប្រភព៖Sabay
No comments:
Post a Comment