តើ iPhone X អាច​នឹង​មាន​តម្លៃ​ប៉ុន្មាន នៅ​ពេល​មក​ដល់​ទីផ្សារ​ប្រទេស​យើង? - NetProHD Movie

Social Buttons

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Monday, October 9, 2017

តើ iPhone X អាច​នឹង​មាន​តម្លៃ​ប៉ុន្មាន នៅ​ពេល​មក​ដល់​ទីផ្សារ​ប្រទេស​យើង?




នៅក្នុងខួប 10 ឆ្នាំរបស់ iPhone កន្លងទៅនេះ ក្រុមហ៊ុន Apple បានបញ្ចេញផលិតផលរបស់ខ្លួន ជាច្រើន ហើយក៏បានដាក់លក់ នៅលើទីផ្សារ ជាច្រើនហើយដែរ ប៉ុន្តែសម្រាប់ផលិតផល ដែលទទួលបានការចាប់ អារម្មណ៍ខ្លាំង ជាងគេគឺ iPhone X ហើយមកដល់ ពេលនេះ ក៏មានមនុស្ស មិនតិចនោះទេ ដែលកំពុង កត់ថ្ងៃរង់ចាំការ មកដល់របស់វា ព្រោះថា វាឡូយជាង iPhone 8 / 8+ ច្រើនពេក ខណៈតម្លៃរបស់តម្លៃ របស់វា ក៏មិនសូវជាខុសគ្នា ច្រើនដែរ។
ហើយក្រុមហ៊ុន Apple ពិតជាស៊ីអារម្មណ៍មែនទែន ក្នុងការ បញ្ចេញលក់ iPhone X នេះ ដោយយើងត្រូវរង់ចាំ ដល់ថ្ងៃទី 27 តុលា ទើបអាចកុម្ម៉ង់ ទិញវាបាន ហើយក៏ត្រូវរង់ចាំដល់ សប្តាហ៍ទី 1 នៃខែវិច្ឆិកា ទើបទទួលវាបាន។ ចំណែកទីផ្សាររបស់ប្រទេស កម្ពុជាយើងវិញ វាអាចនឹងយឺតជាងនេះ បន្តិចផងដែរ។ ប៉ុន្តែ អ្វីដែល យើងផ្តោតសំខាន់ នៅក្នុងថ្ងៃនេះ គឺវិភាគទៅលើ តម្លៃរបស់ iPhone X នៅពេលដែលវា មកដល់ប្រទេសកម្ពុជា ចង់ដឹងថាតើ វាអាចនឹងមាន តម្លៃប៉ុន្មាន? ហើយតើលក្ខណៈសម្បត្តិ របស់វាប៉ុណ្ណេះ សាកសម ឱ្យ​អ្នក ទាំងអស់គ្នា ជះលុយទៅលើវា បានឬក៏អត់?

បើយើងសង្កេតមើលទៅឃើញថា ជារៀងរាល់ឆ្នាំ iPhone គ្រប់ស៊េរីទាំងអស់ គឺមានតម្លៃខ្ពស់ មែនទែន នៅពេលដែល មកដល់ប្រទេស កម្ពុជាដំបូង ហើយបើយើងត្រលប់ ទៅមើល កាលពីជំនាន់ iPhone 6 Plus វិញ តម្លៃរបស់វាលោត ទៅដល់ជិត 2,000 ដុល្លារឯណោះ នៅក្នុងថ្ងៃដាក់លក់ ដំបូង ក្រោយមកទើបវាបន្ត ធ្លាក់ថ្លៃទៅវិញ ជារៀងរាល់ខែ។ ហើយបើយើងមើល ទៅលើតម្លៃរបស់ iPhone 8/ 8+ ដែលទើបតែ មកដល់ថ្មីៗនេះ គឺវាមានតម្លៃថ្លៃ ជាងនៅទីផ្សារ របស់សហរដ្ឋអាមេរិច ប្រហែល ជាជិត 300 ដុល្លារ នៅពេលដែល មកដល់ក្នុង សប្តាហ៍ទី 1 ក្រោយមកក៏បានស្រកចុះ ទៅវិញអស់ជាង 150 ដុល្លារទៅវិញ មកដល់ថ្ងៃនេះ។ ចំណែកឯ តម្លៃរបស់ iPhone X របស់យើងវិញ គឺមានតម្លៃចាប់ពី 999 ដុល្លារនៅ សហរដ្ឋអាមេរិច អញ្ចឹងយើងអាចប៉ាន់ស្មាន បានថា iPhone X នៅពេលដែលវា មកដល់ប្រទេស កម្ពុជា វាមានតម្លៃថ្លៃ ជាងមុន យ៉ាងហោចណាស់ក៏ 300 ដុល្លារដែរ។ ដូចនេះតម្លៃរបស់វា ប្រហែលជា នៅខ្ទង់ចន្លោះពី 1,300 ដុល្លារ ទៅ 1,500 ដុល្លារ នៅថ្ងៃដាក់ លក់ដំបូង ហើយប្រសិនបើវា ធ្លាក់ថ្លៃដូច iPhone 8/ 8+ ដែរនោះ គឺក្នុងរយៈពេល ប្រហែល 1 សប្ដាហ៍ វាធ្លាក់ថ្លៃ 100 ដុល្លារ ហើយរយៈពេល ជិត 3 សប្ដាហ៍ក្រោយមក វាធ្លាក់ដល់ 150 ដុល្លារ។ ប៉ុន្តែប្រហែលជា វាមិនធ្លាក់លឿន ដូចជា iPhone 8/ 8+ ទេ ព្រោះថា iPhone X មានលក្ខណៈពិសេសច្រើន ហើយវាត្រូវបាន ផលិតនៅក្នុងចំនួន មានកំណត់ប៉ុណ្ណោះ។

អញ្ចឹងត្រលប់មកវិញ យើងអាចសន្និដ្ឋានថាតម្លៃរបស់ iPhone X មានតម្លៃមិនក្រោម 1,300 ដុល្លារទេ ឬក៏អាច លោតដល់ 1,500 ដុល្លារក៏ថា បានដែរ នៅពេលដែល ដាក់លក់ នៅថ្ងៃដំបូង, ហើយវានឹង ធ្លាក់ថ្លៃខ្ទង់ ចន្លោះពី 150 ដុល្លារទៅវិញ នៅរយៈពេល ប្រហែល 3 សប្ដាហ៍ក្រោយ ថ្ងៃដាក់លក់ ឬអាចច្រើនជាងនេះ។សរុបមក បើទោះជា iPhone X មានតម្លៃរាងថ្លៃក៏ពិតមែន ប៉ុន្តែវាក៏នៅតែមានមនុស្ស ជាច្រើន កំពុងត្រៀមទិញ វាយកមកប្រើដែរ ព្រោះថា iPhone X ជាស្មាតហ្វូនជំនាន់ ថ្មីរបស់ Apple នៅក្នុងខួប 10 ឆ្នាំនេះ ហើយវាមានមុខងារ លេចធ្លោរជាង iPhone ជំនាន់មុនៗ ទាំងអស់ ហើយក៏ល្អជាង iPhone 8/ 8+ ជាច្រើន ចំណុចដែរ ថែមទាំងមានការ រចនាថ្មីស្រឡាង ទៀតផង ធ្វើឱ្យការកាន់ ប្រើប្រាស់មាន អារម្មណ៍រំភើបតែម្ដង។ ដូចនេះហើយ ទើបវាមិនធ្វើឱ្យ អ្នកគាំទ្រ មិនមានការរុញរា ក្នុងការជះលុយ ធ្វើជាម្ចាស់របស់វា ឡើយ។
យ៉ាងណាមិញ ខ្ញុំសូមបញ្ជាក់ថា នេះគ្រាន់តែជា ពត៌មានវិភាគ ទៅលើតម្លៃរបស់ iPhone X នៅពេលដែលវា មកដល់ទីផ្សារប្រទេស កម្ពុជាយើង តែប៉ុណ្ណោះ បើយោងទៅតាម ការសង្កេតមើល តម្លៃហាងឆេង របស់ iPhone កន្លងមក ហើយវាអាចនឹង មិនត្រឹមត្រូវ 100% នោះទេ ព្រោះពេលខ្លះ តម្លៃវាមាន ការប្រែប្រួលច្រើន ធ្វើឱ្យយើងពិបាក នឹងប៉ាន់ស្មាន។ ហើយមកដល់ ពេលនេះ វានៅតែជាមន្ទិល សង្ស័យនៅឡើយទេ ដូចនេះបើចង់ដឹង កាន់តែច្បាស់ មានតែរង់ចាំថ្ងៃ មកដល់របស់ វាតែប៉ុណ្ណោះ។

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here

Pages