កាលពីព្រឹកមិញនេះក្រុមហ៊ុន HMD Global បានប្រកាសចេញ Nokia 7 ជាផ្លូវការនៅក្នុងប្រទេសចិន។ស្មាតហ្វូនដែលផលិតឡើងពីសារធាតុកញ្ចក់លាយនឹងអាលុយមីញ៉ូមនេះមានបំពាក់អេក្រង់ LCD ទំហំ ៥,២ អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត Full HD។ នៅខាងក្នុងមានប្រើបន្ទះឈីប Snapdragon 630 ដែលមាន CPU ចំនួន ៨ គ្រាប់ និងមានប្រើ GPU Adreno 508។ មានជាប្រភេទប្រើ RAM ទំហំ ៤ GB ដែលមានតម្លៃប្រមាណ ៣៧៧ ដុល្លារ (តម្លៃទីផ្សារប្រទេសចិន) និងប្រភេទ RAM ៦ GB មានតម្លៃប្រមាណ ៤០៧ ដុល្លារ។ ទាំងពីរប្រភេទនេះមានអង្គផ្ទុកទិន្នន័យទំហំ ៦៤ GB។
ផ្នែកខាងក្រោយ Nokia 7 មានប្រើកាមេរ៉ាទំហំ ១៦ MP មាន Aperture f/1.8។ ចំណែកកាមេរ៉ាខាងមុខមានទំហំ ៥ MP មានមុខងារ Dual-Sight (ដូចនៅលើ Nokia 8) ដែលអាចថតវីដេអូ ឬ រូបភាពដោយប្រើកាមេរ៉ាមុខ និងក្រោយក្នុងពេលតែមួយបាន។Nokia 7 ដំណើរការទៅបានដោយមានថ្មទំហំ ៣០០០ mAh, ប្រើប្រព័ន្ធប្រតិបត្តិការ Android Nougat (អាចអាប់ដេតទៅកាន់ Android Oreo 8.0 បាន) និងមានរន្ធដោតកាស 3.5 mm ផងដែរ។
Nokia 7 នឹងមានលក់លើទីផ្សារប្រទេសចិនផ្ដាច់មុខនៅថ្ងៃទី ២៤ ខែតុលាខាងមុខ ដោយទីផ្សារប្រទេសដទៃរំពឹងថានឹងមានលក់ជាបន្តបន្ទាប់៕
ប្រភព៖Sabay
No comments:
Post a Comment