Samsung បានប្រកាសថា ខ្លួនកំពុងបោះទុន ១៨ពាន់លានដុល្លារ សម្រាប់វិនិយោគផលិតភាពគ្រឿងឧបករណ៍អេឡិចត្រូនិកនៅកូរ៉េខាងត្បូង។
អ្នកប្រើប្រាស់ភាគច្រើនស្គាល់ម៉ាក Samsung តាមរយៈទូរសព្ទដៃ និងទូរទស្សន៍ជាដើម ដែលធាតុពិត ក៏ជាក្រុមហ៊ុនធំបំផុតខាងផលិតបន្ទះឈីបអង្គចងចាំផងដែរ ដោយបង្កើនប្រាក់ចំណូលជាងពាក់កណ្ដាលសម្រាប់ក្រុមហ៊ុន នៅឆ្នាំ ២០១៦។តាមរយៈការប្រកាសរបស់ Samsung កាលពីថ្ងៃអង្គារ ការវិនិយោគរោងចក្រ Pyeongtaek ថ្មី នៅត្រឹមឆ្នាំ ២០២១ ដែលប្រមាណជា ១៣,៥ពាន់លានដុល្លារ នៃការចំណាយ ហើយគ្រោងនឹងដំឡើងរហូតដល់ ២៦ពាន់លានដុល្លារ។
Samsungក៏មានគម្រោងបង្កើតរោងចក្រទី២ នៅខេត្តស៊ីអាន ប្រទេសចិន ដែលទីតាំងនោះកំពុងស្ថិតក្នុងការពិចារណានៅឡើយ ដោយរោងចក្រទី១ ក្នុងខេត្តស៊ីអាន បានសង់តាំងពីឆ្នាំ ២០១៤ មក ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងប្រតិបត្តិការការងារយ៉ាងពេញទំហឹង៕
ប្រភព៖Sabay
No comments:
Post a Comment